ខេម បង្ហាញរូបអង្គុយកៀកកើយជាមួយគូស្នេហ៍ នៅប្រទេសស្វីស….

រាជធានីភ្នំពេញ ៖ តារាចម្រៀងសំឡេងស្អក លោកខេម បានឈានចូលប្រឡូកក្នុងវិស័យសិល្បៈ យូរឆ្នាំមកហើយ ដោយទទួលបានគាំទ្រពីមហាជន និងជោគជ័យខ្លាំងក្នុងអាជីពសិល្បៈរបស់ខ្លួន។ តែយ៉ាងណា តារាប្រុសលំដាប់ជួរមុខនេះ បានលាក់បាំងជិតណាស់ពីរឿងស្នេហា

ពោលគឺមិនដែលបែកធ្លាយព័ត៌មានពីទំនាក់ទំនងស្នេហាជាមួយនារីរូបណាសោះឡើយ ។ តែពេលនេះ តារាចម្រៀងសំឡេស្អករូបនេះ បានបង្កភាពភ្ញាក់ផ្អើលដល់មហាជនជាខ្លាំង ដោយបានទម្លាយរូបថតជាមួយនារីម្នាក់ដែលកំពុងកៀកកើយយ៉ាងជិតស្និទ្ធស្នាលនៅលើទឹកដីប្រទេស

ស្វីស។ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ខេម បានបង្ហោះរូបថតអង្គុយអង្គុយកៀកើយតែ២នាក់ នៅក្នុងប្រទេសស្វីស ដោយភ្ជាប់ជាមួយសារថា «ពីរនាក់លើភ្នំទឹកកក នៃប្រទេសស្វីស» តែយ៉ាងណា ខេម មិនបានបង្ហាញពីមុខមាត់នារីជាគូស្នេហ៍ទេ ។ ក្រោយពីខេម បាន

បង្ហោះរូបថតអង្គុយកើយជាមួយនារីជាគូស្នេហ៍ភ្លាម បានធ្វើឲ្យមហាជន ជាពិសេសហ្វេន របស់លោកខេម ផ្ទាល់ ចង់ឃើញមុខនារីជាគូស្នេហ៍នោះណាស់ ហើយសង្ឃឹមថា លោកខេម នឹងបង្ហាញមុខនារីជាគូស្នេហ៍ឲ្យអ្នកគាំទ្របានឃើញផង៕