នារីម្នាក់មានប្តីដល់ទៅ៥នាក់ ហើយរស់នៅរួមដំបូលផ្ទះតែ១ទៀត

ឥណ្ឌា ៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន មួយ ដែលបាននិយាយអំពីស្ត្រីម្នាក់ ក្នុងប្រទេស ឥណ្ឌា បានរៀបការ និងរស់នៅជាមួយនឹងប្តីដល់ ទៅ៥នាក់។ ក្នុងនោះដែលនារីខាងលើមានឈ្មោះថា រ៉ា ជូវើ រស់នៅភូមិតូចមួយ ក្នុងស្រុកឌេរ៉ាដុន ភាគខាងជើង

ប្រទេសឥណ្ឌា។ បើតាមប្រភពដដែរ បានបន្តថា នាងបានរៀបការ ជាមួយបុរស ៥នាក់ ដែលជាសាច់ញាតិនឹងគ្នា ហើយការ រៀបការនេះ គឺតាមបែបសាសនា ដែលអាចបានអនុញ្ញាតអោយនាងរៀបការជាមួយ បុរសបានច្រើន។ ក្នុងនោះដែរ មកដល់ពេលនេះ នាក៏មានកូនប្រុស

ម្នាក់ផង ដែលមានអាយុ ១៨ខែ ហើយ ប៉ុន្តែនៅមិនទាន់ដឹងថាជាកូនរបស់ប្តីម្នាក់ ណាអោយប្រាកដនោះទេ។ នាង រ៉ា ជូវើ បានបញ្ជាក់ថាមុនដំបូងខ្លួន ក៏មានអារម្មណ៍អៀនខ្មាសដែរ សណៈពេលដែលត្រូវ រៀបការជាមួយបុរសដល់ទៅ៥នាក់ ហើយគេងរួម គ្នាទាំងអស់។ ប៉ុន្តែ

ក្រោយមកទើបនាងមានធម្មតាវិញ ចំពោះការ ស្នាក់នៅរួមគ្នានេះ។ ចំពោះការរួមភាពវិញ គឺនាង បានផ្តល់អោយនៅប្តីទាំង ៥នាក់ ស្មើរៗ ដោយមាន វេនម្តងម្នាក់។ គួរបញ្ជាក់ផងដែរប្រពៃណីស្រ្តីម្នាក់រៀបការប្តីច្រើន នេះ គឺនៅតែមាននៅតំបន់ដាច់ស្រយាល់ក្នុង ប្រទេសឥណ្ឌា ដែល

ជាប់ទៅនឹងប្រទេសចិន ដោយសារតែនៅតំបន់នោះមនុស្សស្រីមានតិចជាង មនុស្សប្រុស៕