ក្រោយពីតួប្រុសលើកឡើងថារអើមរឿងឈុតបឺតជញ្ជក់មាត់ ដោយសារខ្លាចតួស្រីមានរោគថ្លើម ថ្ងៃនេះកញ្ញារ៉ូស បានទៅពិនិត្យសុខភាព ដោយខ្លាចឆ្លងរោគពីតួប្រុសវិញ (មានវីដេអូ)

ក្រោយផ្ទុះរឿងតារាសម្តែងលោក យុទ្ធ ឋានៈ ដែលជាតួប្រុសស្ថិតនៅក្នុងវីដេអូឱបថើបជាមួយនឹងកញ្ញា អាណារ៉ូស បានបង្ខំឲ្យកញ្ញាឲ្យឱបថើបជាមួយទាំងថតចប់នោះ លោកក៏បានបកស្រាយថា តាមពិតទៅលោកធ្វើអ្វីតែតាមអ្នកដឹកនាំសម្តែង

ឲ្យធ្វើតែប៉ុណ្ណោះ ហើយលោកក៏មិនបានបង្ហោះវីដេអូឱបថើបដូចដែល កញ្ញាអាណារ៉ូស និយាយឡើង​ ដោយលោកគ្រាន់តែ share ចេញពីឆែននែលរបស់ផលិតកម្ម P តែប៉ុណ្ណោះ។ ក្នុងនោះផងដែរលោក យុទ្ធ ឋានៈ ក៏បានបដិសេធចំពោះ

ការចោទប្រកាន់របស់កញ្ញា អាណារ៉ូស ដែលថាលោកបានព្យាយាមបំពានលើរាងកាយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “កន្លងមកខ្ញុំបាទ មិនចង់តបតព្រោះខ្ញុំចង់ទុកកិត្តិយសអោយគាត់ជាមនុស្សស្រី

តែម្តងហើយម្តងទៀតគាត់ផ្តល់បទសម្ភាសន៍វាយប្រហាមកខាងខ្ញុំទាំងស្រុងថាខ្ញុំបង្ខំគាត់ តែតាមការពិតខ្ញុំសម្តែងទៅតាមអ្វីដែលអ្នកដឹកនាំអោយសម្តែងតែប៉ុណ្ណោះ​​​ ហើយក៏មានការយល់ព្រមពីខាងតួស្រីផងដែរ​។ ក្នុងកិច្ចសម្ភាសន៍ជាមួយលោកអ៊ឹម

ជីវ៉ា លោក យុទ្ធ ឋានៈ តួប្រុសសម្តែងបានឲ្យដឹងថា លោកក៏រអើមក្នុងការថតឈុតថើបជញ្ជក់ដែរ ព្រោះមិនដឹងថាតួស្រីមានកើតរោគអ្វី ដូចជារោគថ្លើម រាក់ស៉ីធ្មេញ និងជំងឺផ្សេងៗ រហូតដល់លោកថតចប់ភ្លាមទៅដុសធ្មេញចេញភ្លាមតែម្តង។

ដោយឡែកនៅថ្ងៃនេះ កញ្ញា រ៉ូស បានបង្ហោះក្រដាសលទ្ធផលពិនិត្យសុខភាព ព្រោះនាងខ្លាចឆ្លងរោគពីតួប្រុស ក្រោយពីថតឈុតឆាកស្រើបស្រាលឱបថើបលូកស្ទាប និងបឺតមាត់ ក្នុងMV ក្នុង បទចម្រៀង “សង្សារក៏ផិត មិត្ដក៏ក្បត់”

ជាមួយតួប្រុសលោក យុទ្ធ ឋានៈ ។ កញ្ញារ៉ូស បានបង្ហោះក្រដាសលទ្ធផលពិនិត្យសុខភាព ភ្ជាប់ជាមួយសារថា «អ្នកខ្លះដើម្បីតែចង់ល្បី អាចបង្កើតរឿងគ្រប់យ៉ាង ដើម្បីអោយគេខូចឈ្មោះបាន តែសំរាប់ខ្ញុំស្អាតស្អំ មាសសុទ្ធមិនខ្លាចភ្លើង

ខ្ញុំខ្លាចតែអ្នកឯងមានរោគវិញទេ ខ្ញុំឆ្អើមអ្នកឯងជាងអ្វីទៅទៀត !(ផ្ញើជូនតារាប្រុសអេតចាយម៉ារៀលម៉ារៀលកាកតារា)ល្មមឈប់សំដែងលាបពណ៌គេទៀតទៅ»។