អុញនោះ! ទោះបី ចរិយា ចេញមុខ សុំទោសក៏ដោយ តែអ្នកនាង ធី សុវណ្ណថា មិនលេីកលែងឲ្យនាងទេ…

ភ្នំពេញ៖ អេង ចរិយា ហៅយ៉ាយ៉ា ដែលបានអះអាងថា ខ្លួនជាប្រពន្ធលួចលាក់របស់លោក ផែ សុវណ្ណារិទ្ធ ហើយបានយំឡាំប៉ា ចេញមុខនៅក្នុងថ្ងៃមង្គលការរបស់លោក និងភរិយា ធី សុវណ្ណថា ធ្វើឲ្យមានរឿងរ៉ាវផ្ទុះកក្រើករហូតដល់

ធី សុវណ្ណថា ប្រកាសប្ដឹងលើរូបនាង និងលោក ហេង ឡុង ដែលជាអ្នកទម្លាយនោះ នៅពេលនេះតារាសម្ដែង យ៉ាយ៉ា បានចេញមុខសុំទោសជាសាធារណៈ ចំពោះលោក ហេង ឡុង ក៏ដូចជាអ្នកនាង ធី សុវណ្ណថា ហើយបានទទួលស្គាល់ថា

រឿងរ៉ាវទាំងអស់នេះ គឺខ្លួនជាអ្នករៀបចំឡើង ព្រោះតែមិនពេញចិត្តនឹងសកម្មភាព របស់នាង ធី សុវណ្ណថា ដែលផ្លាស់ប្ដូរមិនអាចទទួលយកបាន។ អេង ចរិយា បង្កើតឆាកល្ខោននេះឡើង ត្រូវបាននាងបញ្ជាក់ថា ពីមុននាងចាត់ទុក

ធី សុវណ្ណថា ជា Idol ជាមនុស្សល្អនៅក្នុងចិត្ត និងគាំទ្ររាល់សកម្មភាពរបស់ ធី សុវណ្ណថា ទាំងអស់ ប៉ុន្តែចាប់ពីពេលដែល ធី សុវណ្ណថា ប្ដូរឥរិយាបថពីសកម្មភាពប្រឆាំងមកស្របវិញ ធ្វើឲ្យនាងខឹងសម្បារ លែងគាំទ្រសកម្មភាពទាំងឡាយ

ទើបសម្រេចចិត្តបង្កើតរឿងនេះឡើង នៅក្នុងថ្ងៃមង្គលការ ដើម្បីឲ្យមានភាពច្របូកច្របល់ និងបាក់មុខ។ ដោយឡែកអ្នកនាង ធី សុវណ្ណថា បានដាក់ពាក្យប្ដឹងឈ្មោះ អេង ចរិយាពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍ស្នើសុំ

ព្រះរាជ្យអាជ្ញាឃុំខ្លួននិងផ្តន្ទាទោសតាមច្បាប់និងទាមទារជំងឺចិត្ត២០ម៉ឺនដុល្លា៕ តែមុននេះបន្តិចតាមផេកហ្វេសប៊ុករបស់អ្នកនាង ធី សុវណ្ណថាបានបង្ហោះថា៖ «សេចក្តីប្រកាស នាងខ្ញុំ​ សូមប្រកាសរំសាយ​ ពិធីកាត់ចំណងដៃ ដែលគ្រោងធ្វេី២០០តុ

នៅភ្នំពេញ​ ចុងខែវិច្ឆិការនេះ​ សុំទោសភ្ញៀវកិត្តិយស​ អ៊ុំពូមីងបងប្អូនដែលរាប់អាន នាងខ្ញុំសុំសម្រាកសម្រួលអារម្មណ៍​ មួយរយៈសិន​ អរគុណ​ លោកប្តីដែលតែងនៅជិតខ្ញុំ​ជានិច្ច​… 🙏 អរគុណ​ ពូមីង​បងប្អូន​ Comments ផ្តល់កម្លាំងចិត្តឲ្យខ្ញុំ​ 🙏» ក្រោយមកអ្នកនាង ធី សុវណ្ណថា បានComment បញ្ជាក់ថា៖ «ខ្ញុំមិនលេីកលែងឲ្យនាងនឹងទេ» ។