ថៃ នារីសុជាតា ត្រូវនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅខ្លួនឲ្យចូលបំភ្លឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ពាក់ព័ន្ធករណី…

យោងតាមលិខិតអញ្ជើញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចុះ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញឈ្មោះ ថៃ នារីសុជាតា ដែលជាកូនស្រីរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ស្នាក់នៅផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធករណីប្រើប្រាស់់បណ្តាញទំនាក់ទំនងសង្គម ។ លិខិតអញ្ជើញនេះធ្វើឡើង ក្រោយមានបណ្តងរបស់ឈ្មោះ

គង់ ស្រីពេជ ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ក្នុងនោះ កញ្ញា ថៃ នារីសុជាតា ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ៕