នោះ!​ កញ្ញា បេនីយាំង ប្រតិកម្មខ្លាំងៗ ក្រោយខ្លួននិងម៉ាក់ Fi ត្រូវបានកញ្ញា ពេជ្រ សូលីកា ដាក់ពាក្យបណ្តឹង ដោយកញ្ញាថា… (មានវីដេអូ)

តារាហ្វេសបុក Fi ya ta និងកញ្ញា ពេជ្រ សូលីកា រួមទាំងគូដណ្តឹងរបស់កញ្ញា ពេជ្រ សូលីកា ទៀត បានធ្វើឲ្យផ្ទុះពេញបណ្តាញសង្គម ក្រោយពី តារាហ្វេសបុក Fi ya ta និងកញ្ញា Bennie Yang បានធ្វើការ Live ដែលមានអ្នកទស្សនាចង់ដឹងរឿងនេះដលទៅជិត

១សែន។ ក្នុងនោះគេបានដឹងថា បុរសដែលកញ្ញា ពេជ្រ សូលីកា បានភ្ជាប់ពាក្យ គឺជាអតីតសង្សាររបស់ Fi ya ta ចំនែកឯ កញ្ញា ពេជ្រ សូលីកា ក៏ធ្លាប់ជាមិត្តដ៏ល្អជាង ១០ ឆ្នាំជាមួយ Fi ya ta ផងដែរ។ហើយនៅថ្ងៃទី៨ ខែវិច្ឆិការ ស្រាប់តែលេចចេញនៅព័ត៌មានថា ថៃ

នារីសុជាតាហៅ ម៉ាក់ Fi និងបេនីយាំង ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅខ្លួនឲ្យចូលបំភ្លឺ ពាក់ព័ន្ធករណីប្រើប្រាស់់បណ្តាញទំនាក់ទំនងសង្គម តាមពាក្យបណ្តឹងរបស់កញ្ញា ពេជ្រ សូលីកា ផ្ទាល់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក។ក្រោយ

ដឹងរឿងភ្លាម បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាថ្មីម្តងទៀត ដោយកន្លងមកគឺ កញ្ញា ពេជ្រ សូលីកា មិនដែលតបតឡើយ ទើបតែលើកនេះប៉ុន្នោះ ហើយធ្ងន់ៗទៀតផង។យ៉ាងណា ក្រោយឃើញព័ត៌មានបណ្តឹងរបស់កញ្ញា ពេជ្រ សូលីកា កញ្ញា ម៉ាក់ Fi បានតប និងមានចង្ងល់

សួរទៅវិញថា: “នាងខ្ញុំកំពុងតែនៅក្នុងប្រទេសវៀតណាមនៅឡើយ ហើយលិខិតនេះខ្ញុំមិនទាន់បានទទួលមកដល់ក្នុងដៃខ្ញុំទេ ហេតុអ្វី TV Facebook ( TVFB) មានលិខិតនេះទៅផុស តើអ្នកណាជាអ្នកផ្ញើលិខិតនេះទៅឲ្យ Tv facebook (TVFB) ទាំងខ្ញុំសាមុីខ្លួននៅពុំទាន់

បានទទួលលិខិតនេះមកដល់ដៃផង បងប្អូនគិតតាមការគួរ។ តើអ្នកណាជាអ្នកផ្ញើលិខិតនេះទៅខាងក្រុមព័ត៌មាន?”។ហើយបើក្រលេកមកមើលការប្រតិកម្មរបស់កញ្ញា បេនីយាំង វិញ គឺកញ្ញាបាន Live វីដេអូ ដោយបានស្តីបន្ទោសដល់សារព័ត៌មានដែលទំលាយករណីកោះហៅ

ខាងលើ ទាំងដែលនេះជារឿងបុគ្គល បុគ្គលអាចដោះស្រាយបាន មិនគួរណាដាក់ទាំងលេខផ្ទះបែបនេះឡើយ ហើយមួយទៀតកញ្ញា បេនីយាំង ក៏បានលើកឡើងថា កញ្ញាបើឈ្លោះគឺឈ្លោះដាក់ទៅដាក់មកចំៗ មិនចាំបាច់ដើរតួឲ្យគេអាណិតនោះទេ បែបសម្តីនេះគឺកញ្ញា ប្រហែលជា

សំដៅទៅលើកញ្ញា ពេជ្រ សូលីកា តែម្តង៕ចង់ដឹងលំអិតសូមទស្សនាវីដេអូខាងក្រោមនេះ: