ជួយស៊ែរបន្តផង! នី មុនីនាថ ចូលខ្លួនថតរូបថតថង់ប្លាស្ទិច ដើម្បីជំរុញការកាត់បន្ថយនៃការប្រើប្រាស់ថង់ប្លាស្ទិច និងការយល់ដឹងអំពីថង់ប្លាស្ទិច

កញ្ញា នី មុនីនាថ តារាសម្តែងទឹកភ្នែកដ៍ល្បីក៏ព្រោះតែសមត្ថភាពសំដែងខ្ពស់ កញ្ញាតែងតែបង្ហាញខ្លួនក្នុងភាពយន្តល្បីៗជាច្រើន ហើយទោះបីជាពេលនេះកញ្ញា នី មុនីនាថមិនសូវជាមមាញឹកក្នុងវិស័យសិល្បៈដូចមុន ប៉ុន្តែកញ្ញានៅតែទទួលបានការគាំទ្រដដែរពីសំណាក់មហាជន។

ដោយលែក ថ្មីៗនេះ កញ្ញា នី មុនីនាថ ក្នុងនាមជាសិល្បៈករមួយរូប បានចូលរួមចំនែកការពារបរិស្ថាន ដោយបានបង្ហាញរូបថតទាក់ទងនឹងការកាត់បន្ថយថង់ប្លាស្ទិច ជាក់ស្តែងកញ្ញា បានបង្ហោះសាររៀបរាប់ថា: “តើអ្នកដឹងទេ រាល់ថ្ងៃសម្រាមជាថង់ប្លាស្ទិច កំពុងតែបំផ្លាញបរិស្ថាន

យ៉ាងសកម្ម មិនថាក្នុងប្រទេស កម្ពុជា ក៏ដូចជាពិភពលោក? តើប្លាស្ទិច កំពុងបំផ្លាញប្រទេសអ្នក បានកម្រិតណាទៅហើយ? យើងតែងតែឆ្ងល់ពីបម្រែបម្រួលអាកាសធាតុ ឬ ដូចជា អត្រាការស្លាប់ របស់មនុស្ស ក៏ដូចជាសត្វ ឬ សត្វសមុទ្រជាដើម ថាហេតុអ្វី ខុសពីសម័យមុន

ដែល ពួកគេមានអាយុ វែងៗ និង មិនសូវមានជំងឺឈឺថ្កាត់ ហើយអាយុខ្លីដូចបច្ចុប្បន្ន? ដឹងថាហេតុអ្វីទេ?យើងតែងតែសប្បាយរីករាយដែលប្រទេសជាតិ មានការរីកចម្រើន ស្ទើរគ្រប់វិស័យ តែយើងក៏ភ្លេចគិតថា ការរស់នៅក្នុងសម័យ បច្ចេកវិទ្យាទំនើប ក៏បានបង្កើតជាផលអវិជ្ជមាន

ផងដែរ ជាក់ស្តែង សម្រាមប្លាស្ទិច ដែលយើងបានប្រើប្រាស់រួចរាល់ ត្រូវបានបំលែងជាជាតិពុល ក៏ដូចជាអន្ទាក់សម្លាប់ និង កាត់អាយុសត្វពាហនៈ សត្វសមុទ្រ ក៏ដូចជាមនុស្សជាតិដូចគ្នា។សម្រាមក៏ដូចជាថង់ប្លាស្ទិចគឺពិតជាស្អុយ ហើយគួរឲ្យខ្ពើមរអើមមែន តែមនុស្សដែល

បោះសម្រាមចោលផ្តេសផ្តាស មិនត្រឹមត្រូវ ទើបគួរឲ្យខ្ពើមរអើមជាងសម្រាមទៅទៀត។ ចូលរួមកាត់បន្ថយថង់ប្លាស្ទិច ក៏ដូចជាសម្រាមនានា ដោយដាក់សម្រាមក្នុងធុងសម្រាម”៕