អុញ! លោក ហេង ឡុង នឹងមានបញ្ហាជាមួយអ្នកនាង ចន ច័ន្ទ លក្ខិណា ប្រសិនបើនៅតែធ្វើរឿងមួយនេះទៀត

ក្រោយពីរឿងរ៉ាវកើតឡើងរវាង កញ្ញា ចរិយា បង្កើតរឿងប្រឌិតមកពឹងលោក ហេង ឡុង មកអុកឡុកថ្ងៃរៀបការរបស់ អ្នកនាង ធី សុវណ្ណថា នឹងលោក ផែ សុវណ្ណារិទ្ធរួចមក ឃើញថាលោក ហេង ឡុង ទទួលរងសម្ពាធន៍ខ្លាំងជាប់ៗ

គ្នាក្នុងរយះពេលប៉ុន្មានថ្ងៃនេះធ្វើអោយមហាជនជាច្រើនបានចាប់អារម្មណ៍ខ្លាំងដោយសាច់រឿងនេះកើតឡើងចេញពី កញ្ញា ចរិយានោះឯង។ ក្រោយពីលោក ហេង ឡុងទទួលរឿងរងសម្ពាធន៍ហើយនោះស្រាប់តែ អ្នកនាង ចន ច័ន្ទ លក្ខិណា

បានចេះសារមួយឃ្លាថា៖ «ថ្ងៃក្រោយបើនៅតែយកអាសារគេទៀត បងនិងមានបញ្ហាជាមួយខ្ញុំ មិនថារឿងណាទេ គឺ ឈប់។ ខ្ញុំប្រាប់ជារឿយរឿងជួយគេ គឺតែងតែបានមកវិញគឺពស់ក្បាលពីរ ហើយចុងក្រោយក៏បកក្បាលមកចឹកវិញ

ពេលបានលាភសក្ការៈយើងល្អ ពេលមិនបានលាភចេចចូចក្រោយខ្នងនិងព្រួសពឹសដាក់។ បើឃើញយើងជួយអ្នកផ្សេងជាងខ្លួនរោគច្រណែនកើតមួយរំពេច។ សំបូរមនុស្សចរិតតួឯកតែបែបពឹសពុលណាស់»។