អស់និយាយម៉ង! ក្មេងៗសិស្សសាលាជិះម៉ូតូមួយ4នាក់ថែមទាំងសម្តីឈ្លើយដាក់គេទៀត…(មានវីដេអូ)

យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ou Seila គាត់បានបង្ហោះវិដេអូពីសកម្មភាពរបស់ប្អូន សិស្សសាលា អាយុប្រហែល១០ឆ្នាំ បានជិះម៉ូតូមួយដល់ទៅ៥នាក់ ។ នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា

“ល្ងាចមិញ! ពុំដឹងថាជាកូនអ្នកណា? បណ្តោយកូនយ៉ាងនេះ ជិតសាលាដេកាតនៅខាងមុខ ! ចុះប្រសិនបើមានគ្រោះថ្នាក់ប៉ះរថយន្តគេ? ប៉ះម៉ូតូគេ? ប៉ះអ្នកថ្មើរជើង ឬប៉ះជនចាស់ជរា ជនពិការ ដែលធ្វើដំណើរតាមដងផ្លូវ

តើតាមផ្លូវច្បាប់ត្រូវចាប់កុមារទាំងនេះ? ឬឪពុកម្តាយឬអាណាព្យាបាល របស់ពួកកុមារទាំងនេះទទួលទោស? រូបភាពថ្ងៃសុក្រទី៨ខែវិច្ឆិការឆ្នាំ២០១៩ ថតនៅភ្នំពេញ!”។ហើយក្រោយពីឃើញបែបនេះហើយស្រាប់តែប្អូនម្នាក់បានចេញយោបលថា៖

“តេីអាណាព្យាបាលនៅឯណា​ តេីសាលាមិនអាចជួយពង្រឹងបន្ថែមលេីប្អូនៗមិនទាន់គ្រប់អាយុបេីកបរបានទេឬយ៉ាងណាត្រឹម…ពិនិត្យម៉ូតូសិស្សទាំងអស់ថាម្ចាស់បេីកបរគ្រប់អាយុឬនៅបេីនៅហៅអាណាព្យាបាលមកណែនាំឈប់អោយបេីកបន្តបែបនេះគឺជោគជ័យនៅក្នុងការ​ ការពារអាយុជីវិតទៅហេីយ”៕

មានវិដេអូ

ប្រភព៖  Ou Seila