ធី សុវណ្ណថា ស្រក់ទឹកភ្នែក ខណៈពេលកំពុង Live និយាយពីកញ្ញា ចរិយា ស្រាប់តែសម្តេចតេជោ ហ៊ុន សែន ចូលមក Comment ថា…….(មានវីដេអូ)

កាលពី​ថ្ងៃ​ទី​៨​ ខែវិច្ចិកា​ ឆ្នាំ​២០១៩​ យប់​មិញ​នេះ​ អេង ចរិយា ហៅយ៉ាយ៉ា ដែលបានអះអាងថា ខ្លួនជាប្រពន្ធលួចលាក់របស់លោក ផែ សុវណ្ណារិទ្ធ ហើយបានយំឡាំប៉ា ចេញមុខនៅក្នុងថ្ងៃមង្គលការរបស់លោក និងភរិយា ធី សុវណ្ណថា

ធ្វើឲ្យមានរឿងរ៉ាវផ្ទុះកក្រើករហូតដល់ ធី សុវណ្ណថា ប្រកាសប្ដឹងលើរូបនាង និងលោក ហេង ឡុង ដែលជាអ្នកទម្លាយនោះ នៅពេលនេះតារាសម្ដែង យ៉ាយ៉ា បានចេញមុខសុំទោសជាសាធារណៈ ចំពោះលោក ហេង ឡុង ក៏ដូចជាអ្នកនាង

ធី សុវណ្ណថា ហើយបានទទួលស្គាល់ថា រឿងរ៉ាវទាំងអស់នេះ គឺខ្លួនជាអ្នករៀបចំឡើង ព្រោះតែមិនពេញចិត្តនឹងសកម្មភាព របស់នាង ធី សុវណ្ណថា ដែលផ្លាស់ប្ដូរមិនអាចទទួលយកបាន។ ក្នុង​នោះដែរ​​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បានសម្តែងនូវ​អារម្មណ៍​ហួសចិត្ត​ជា​ខ្លាំង​

ចំពោះ​ការ​លេីកឡេីង​របស់​កញ្ញា​ ចរិយា​ ដែល​បាន​សុំទោស​ជា​សាធារណៈ​មក​កាន់​ខ្លួន​ ដែលមូលហេតុ​ហាក់​មិន​សមស្រប​ និង​បែរជា​ធ្វើ​ឲ្យ​រូប​នាង​កាន់​តែ​ទទួល​យកមិនបាន​ និងមិន​ទទួល​យក​ការ​សុំទោស​នោះទេ​ ខណៈ​ដែល​ខ្លួន​បាន​ដាក់​ពាក្យ​បណ្ដឹង​ហេីយ​នោះ។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បាន​ធ្វើ​ការ​ឡាយ​ជា​វីដេអូ​ ដោយ​មានការ​លើក​ឡើង​សម្រេចបន្តពាក្យបណ្តឹងលេី​កញ្ញា​ ចរិយា ចំណែក​ឯ​លោក ហេង ឡុង គឺរូបនាងទុកឲ្យមហាជនជាអ្នកវាយតម្លៃ។ ក្នុង​នោះដែរ​ អ្នក​នាង​

ធី​ សុវណ្ណ​ថា​ ក៏បាន​ធ្វើ​ការ​បកស្រាយ​អំពី​ព័ត៌មាន​ដែលចោទថារូបនាងបានស្គាល់ជា​មួយ​កញ្ញា​ ចរិយា​ ផងដែរ​ ដែលនេះ​គឺ​មិនពិតនោះទេ។ យ៉ាងណា​មិញ​ ខណៈ​ពេលអ្នកនាង​ ធី​ សុវណ្ណ​ថា​ កំពុង​តែ​ធ្វើ​ការ​ឡាយ​ជា​វីដេអូ​នេះ​ ក៏ស្រាប់​តែ​សម្តេចតេជោ​

ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏បានចូលខមិនផងដែរ​ ដោយសម្តេចបាន​មាន​ប្រសាសន៍​ថា​៖«តាជូនពរចៅដែលបានរៀបការកន្លងមក​ តាយាយ​មិនបាន​ទៅចូលរួមដោយជាប់រវល់​ ចៅ​កំុខ្វល់ពេកពីសម្តី​អ្នក​ដទៃ»។ ចំពោះ​ប្រសាសន៍​ជូនពរ​

ក៏ដូចជា​ការ​លេីកឡេីង​ពី​សម្តេចតេជោ​ ហ៊ុន​ សែន​ រួចមក​ បាន​ធ្វើ​ឲ្យ​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ មានអារម្មណ៍​ក្តុកក្តួល​ជាខ្លាំង​ រហូត​ដល់ស្រក់ទឹកភ្នែក​ផងដែរ​។