ក្តៅៗ! ស្តាប់ការបកស្រាយតែម្ខាងគឺមិនទាន់ដឹងរឿងច្បាស់នោះទេ ពេលនេះសូមទស្សនាវីដេអូផ្សាយផ្ទាល់ការបកស្រាយពីកញ្ញាពេជ្រ សូលីកា…..(វីដេអូ)

ភ្នំពេញ៖ជាក្រោយមានការទម្លាយពីលិខិតកោះហៅ របស់នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយបានអញ្ជើញ កញ្ញា ហ្វី យ៉ាតា និងកញ្ញា ប៊េនីយាំង ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពេលនេះ កញ្ញា ពេជ្រ

សូលីកា បានទំនាក់ទំនងមកកាន់ អង្គភាព TVFB សុំធ្វើការបកស្រាយរាល់មន្ទិលរបស់មហាជន ជុំវិញរឿងរ៉ាវខាងលើនេះ ជាមួយនិងលោក សុវណ្ណ រិទ្ធី ដើម្បីទាមទារភាពស្អាតស្អំរបស់កញ្ញា ត្រឡប់មកវិញ ក្រោយកញ្ញាបានដាក់ពាក្យបណ្តឹង ទៅខាងក្រសួង និងស្ថាប័នពាក់ព័ន្ធ

រួចរាល់អស់ហើយ ។ក្រោយមានការភ្ញាក់ផ្អើលរឿង(74K)ឡាយបរិហាកេរ្ត៍ពាក់ព័ន្ធរឿងអតីតសង្ សារ និងមិត្តភាពជិតស្និទ្ធិគ្នារាប់ឆ្នាំ របស់កញ្ញា ហ្វីយ៉ាតា និងកញ្ញា ប៊េនីយាំង ដែលកក្រើកពេញបណ្តាញសង្គម រហូតក្រោយមកថ្មីៗនេះ ខាងកញ្ញា ពេជ្រ សូលីកា​ បានដាក់ពាក្យ

បណ្តឹង ប្តឹងទៅកាន់កញ្ញា ហ្វីយ៉ាតា និងកញ្ញា ប៊េនីយាំង និងពីបទប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឬក៏បរិហាកេរ្ត៍នោះ ដែលកាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលឡើងសារជាថ្មីម្តងទៀត ចំពោះរឿងរ៉ាវនេះ ក្រោយខាងភាគីកញ្ញាពេជ្រ សូលីកា ជ្រើសយកផ្លូវ

ច្បាប់មកដោះស្រាយគ្នា។ សូមទស្សនាវីដេអូផ្សាយផ្ទាល់ការបកស្រាយពីកញ្ញាពេជ្រ សូលីកា