តារាសម្ដែងលោក អេតវីន ប្រកាសថានឹងរៀបការ ជាមួយ​អ​តី​តភរិយាម្ចាស់ផលិតកម្ម LD Pic​tu​re……

ថ្មីៗនេះគេបានឃើញអតីតភរិយាម្ចាស់ផលិតកម្ម LD Picture បង្ហាញវី​ដេអូ​ខ្លី​មួយ ដោយក្នុងនោះតារាសម្តែងរូបសង្ហា អេតវីន ដែលត្រូវបានគេដឹង​ថាជាគូស្នេ​ហ៍​បា​ននិយាយថា ជប់លៀងលាភាពនៅលីវ និង ត្រៀមចូលរោងការនៅឆ្នាំក្រោយនេះ ។ គេចាំថាបន្ទាប់ពីចែកផ្លូវគ្នាមក លោក លៀក លីដា ក៏ដូចជាអតីតភរិយា​ក៏មានដៃ​គូរៀ​ងខ្លួន ដែលអតីភរិយាពេលនេះក៏រកបានអ្នកស្អំបេះដូងថ្មីគឺតារាសម្តែងរូបសង្ហា អេតវីន ។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ អេតវីន ថែមទាំងរៀបចំពិធីជប់លៀងលាភាពនៅលីវ និង និយាយថាត្រៀមខ្លួនរៀបការនៅឆ្នាំក្រោយនេះ ។ការលើកឡើងនេះក៏មានការចូលរួម​អបអរពីសំណាក់អ្នកគាំទ្រហើយជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូត ។ កន្លង​មកអ្នកនាង Panhchaka June ក៏ធ្លាប់លើកឡើងថាកំពុងសន្សំលុយរៀបការជា​មួយតា​រាសម្តែង អេតវីន ផងដែរ ។

បីជាមានវ័យខុសគ្នា ជាពិសេសអ្នកនាង Panhchaka June មានកូនដល់ទៅពីរក៏​ពិត​មែ​ន តែមិនមែនជាឧបសគ្គសម្រាប់ស្នេហារបស់អ្នកទាំងពីរទេ ដោយជារឿយ​ៗគេតែង​ឃើ​ញអ្នកទាំងពីរបង្ហោះរូបភាពស្វីតស្វីតគួរឱ្យច្រណែន សូម្បីតែហ្វេសប៊ុករបស់ខ្លួនក៏ អេ​ត​វីន ឱ្យគូស្នេហ៍ អ្នកនាង Panhchaka June ជាអ្នកកាន់ដែរ ៕